Nissan នៅមានសង្ឃឹមលើប្រទេសចិន ជាទីផ្សារសម្រាប់សង្គ្រោះខ្លួន
Nissan គឺស្ថិតនៅក្នុងចំណោមក្រុមហ៊ុនរថយន្តជាច្រើនទៀតដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហានៃការលក់ដោយសារតែការផ្ទុះនូវជំងឺកូវីដ១៩។ យ៉ាងណាក្ដី Nissan នៅមានសង្ឃឹមលើប្រទេសចិន ដែលជាទីផ្សាររថយន្តធំជាងគេក្នុងលោក។ Nissan បានបន្តឈរជើងជាក្រុមហ៊ុនផលិតរថយន្តជប៉ុនដ៏ខ្លាំងក្លាមួយក្នុងប្រទេសជប៉ុន តាមរយៈការចាប់ដៃគូសហការក្រោមយុទ្ធសាស្ត្រ 50:50 ជាមួយក្រុមហ៊ុនរថយន្តចិន Dongfeng Motor Group ដោយកាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Nissan ជាប់ចំណាត់ថ្នាក់លេខ ៤ក្នុងប្រទេសចិន ជាមួយការកាន់កាប់ចំណែកទីផ្សារបាន ៦,៧%។ សម្រាប់ Nissan ចំនួនលក់នៅប្រទេសចិនរបស់ក្រុមហ៊ុនមានការធ្លាក់ចុះ ១% ប៉ុណ្ណោះ នៅអំឡុងត្រីមាសឆ្នាំ ២០១៩ ដែលបិទបញ្ចប់នៅត្រឹមខែមីនា ខណៈពេលដែលចំនួនលក់សរុបលើទូទាំងសកលលោកមានការធ្លាក់ចុះ ១១%។ បន្ថែមពីនេះចំនួនលក់នៅចិន គឺស្មើប្រហែលនឹង ១ភាគ៣ នៃចំនួនលក់សរុបរបស់ Nissan នៅទូទាំងសកលលោកដែលមានចំនួន ៤,៩៣លានគ្រឿង។ ចំពោះផែនការទៅថ្ងៃអនាគត ក្រុមហ៊ុន Nissan និង Dongfeng មានគម្រោងថាបង្កើនចំនួនលក់សរុបនៅប្រទេសចិនឲ្យបាន ២,៦លានគ្រឿងក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ ២០២២ ខាងមុខ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed